FN ៖ អនុសាសន៍ទទួលបានមកពី១០ស្ថាប័ន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នឹងលើកយកពិភាក្សាគ្នា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីរៀបចំ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ថាប័នទាំង១០ដែលផ្តល់អនុសាសន៍ជូន គ.ជ.ប រួមមានទី១៖ក្រុមប្រឹក្សាធម្មនុញ្ញ, ទី២៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ទី៣៖ ក្រសួងមហាផ្ទៃ, ទី៤៖ គណបក្សប្រជាជនកម្ពុជា, ទី៥៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ទី៦៖គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ទី៧៖ គណបក្សហ៊ុនស៊ិនប៉ិច, ទី៨៖ ស្ថានទូតជប៉ុន ទី៩៖ អង្គការខុមហ្វែល និងទី១០៖ សមាគមអរុណរះ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed